ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ចែកចាយ លក់​ជួល រូបភាព និង​វី​ដេ​អូ​នៃ​កុមា.រ តាម​តេ​ទ្បេ​ក្រាម

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ ឃាត់ខ្លួន ស្ត្រី​សង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ចែកចាយ លក់ ជួល ដាក់​តាំង បញ្ចាំង ឫ​បង្ហាញ​នៅ​ទី​សាធារណៈ…

រាជធានី​ភ្នំពេញ ៖ ឃាត់ខ្លួន ស្ត្រី​សង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ចែកចាយ លក់ ជួល ដាក់​តាំង បញ្ចាំង ឫ​បង្ហាញ​នៅ​ទី​សាធារណៈ នូវ​រូបភាព និង​វី​ដេ​អូ​អា​.​ស​អាភា​.​ស​នៃ​កុមារ នៅ​ក្នុង​បណ្តាញ​សង្គម និង​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម ។

ដោយ​ការ​ចង្អុលបង្ហាញ​ពី​នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ កម្លាំង​ជំនាញ នៃ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​បើក​ការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​រហូត​ដល់​មានការ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​នៅ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៤ ពី​បទ ចែកចាយ លក់​ជួល ដាក់​តាំង បញ្ចាំង ឫ​បង្ហាញ​នៅ​ទី​សាធារណៈ នូវ​រូបភាព និង​សម្ភារ​អា​.​ស​អាភា​.​ស នៃ​កុមារ ។

ជនសង្ស័យ ឈ្មោះ រ៉​ន ចំរើន ហៅ​អា​យ៉ា ភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខរបរ​លក់​អន​ទ្បា​ញ មាន​អាសយដ្ឋាន​បច្ចុប្បន្ន ផ្ទះ​ជួល​លេខ​៥ ភូមិ​ទួល​ពង្រ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ស្ត្រី​សង្ស័យ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក និង​តេ​ឡេ​ក្រាម ក្លែងក្លាយ ធ្វើ​សកម្មភាព​ផលិត រក្សា​ទុក និង​ចែកចាយ រូបភាព និង វី​ដេ​អូ​អា​.​ស​អាភា​.​ស​របស់​កុមារ នារី​ខ្មែរ និង​បរទេស ដើម្បី​ធ្វើ​អាជីវកម្ម លក់​ឲ្យ​មើល​នៅ​ក្នុង​គ្រុប និង​ក្នុង​តេ​ឡេ​ក្រាម ក្នុង​គោលបំណង​រក​ប្រាក់​ចំណូល ពី​អ្នក​ទស្សនា ដែល​ទាញ​យក​វី​ដេ​អូ​ទាំងនោះ ហើយ​ប្រភព​វី​ដេ​អូ​ទាំង​អស់នោះ ខ្លួន​បាន​ទាញ​យក​ពី​បណ្តាញ​សង្គម​ផ្សេង​ៗ ។

ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​កង​សាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

បច្ចុប្បន្ន​នេះ មាន​ជន​ឆ្លៀតឱកាស​បង្កើត Group Chat និង Channel Telegram ដើម្បី​ចែកចាយ រូបភាព និង​វី​ដេ​អូ​អា​.​ស​អាភា​.​ស​កុមារ ដែល​ជា​អំពើ​ល្មើសច្បាប់​យ៉ាងធ្ងន់ធ្ងរ​។ សូម​ធ្វើការ​ក្រើនរំលឹក​ដល់​សាធារណជន​ទាំងអស់ ជៀស​អោយ​ឆ្ងាយ​ពី​ការ​ចូល​ទៅ​កាន់ វេ​ប​សាយ ឬ​កម្មវិធី​បណ្តាញ​សង្គម​នានា ដែល​មាន​ខ្លឹមសារ​ពាក់ព័ន្ធ​រូបភាព វី​ដេ​អូ​បែប​អា​.​ស​អាភា​.​ស បើ​ទោះជា​ខ្លួន​មិនមែន​ជា​អ្នក​បង្កើត ឬ​ចែកចាយ ផ្សព្វផ្សាយ​មាតិកា​ខុសច្បាប់​ទាំង​អស់នោះ​ក៏​ដោយ ជា​ពិសេស​ការ​កាន់កាប់ នូវ​រូបភាព​សម្ភារៈ រំលោភ​បំពាន​ផ្លូវ​ភេ​.​ទ​កុមារ ដែល​រាជរដ្ឋាភិបាល​កំពុងធ្វើការ​ទប់ស្កាត់ មិន​ឲ្យ​កើត​មាន​ក្នុង​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ