ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីស្ថានទូតកម្ពុជាបង្ហាញអារម្មណ៍សោកស្តាយពលករខ្មែរមួយចំនួនបោះបង់ចោលការងារត្រលប់ទៅមាតុប្រទេសជឿលើការ​ឃោសនារបស់គេ​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីស្ថានទូតកម្ពុជាបានបង្ហាញអារម្មណ៍សោកស្តាយចំពោះពលករខ្មែរមួយចំនួនដែលសម្រេចចិត្តបោះបង់ចោលការងាររបស់ខ្លួនដែលមកបម្រើការងារនៅសាធារណរដ្ឋកូរ៉េវិលត្រឡប់ទៅមាតុប្រទេសវិញ ។ នេះ​បើ​យោង​តាម​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ បាន​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ទី​០១ ខែកញ្ញា​នេះ ។ ជាក់ស្តែង នៅ​ថ្ងៃ​ទី​១…

រាជធានី​ភ្នំពេញ ៖ មន្ត្រីស្ថានទូតកម្ពុជាបានបង្ហាញអារម្មណ៍សោកស្តាយចំពោះពលករខ្មែរមួយចំនួនដែលសម្រេចចិត្តបោះបង់ចោលការងាររបស់ខ្លួនដែលមកបម្រើការងារនៅសាធារណរដ្ឋកូរ៉េវិលត្រឡប់ទៅមាតុប្រទេសវិញ ។ នេះ​បើ​យោង​តាម​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ បាន​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ទី​០១ ខែកញ្ញា​នេះ ។

ជាក់ស្តែង នៅ​ថ្ងៃ​ទី​១ ខែកញ្ញា​នេះ អ្នក​នាង ជ្រឹង បុ​ទុម​រង្សី មន្ត្រី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ បាន​លើក​ឡើង​ថា« ខ្ញុំ​ពិតជា​មានការ​សោកស្ដាយ​យ៉ាង​ខ្លាំង ចំពោះ​បងប្អូន​ពលករ​ខ្មែរ​មួយ​ចំនួន ដែល​មក​បម្រើ​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ បាន​សម្រេចចិត្ត​បោះបង់​ចោលការ​ងារ​របស់​ខ្លួន និង​ត្រឡប់​ទៅ​កាន់​មាតុប្រទេស​វិញ បន្ទាប់​ពី​ជឿ​តាម​បុគ្គល​មួយ​ចំនួន​ដែល​បាន​ប្រើប្រាស់​រូបភាព​អបិយ​ជំនឿ ធ្វើការ​ឃោសនា​តាម​បែប​ប្រជាភិថុតិ បោក​បញ្ឆោត​បងប្អូន​ប្រជាពលរដ្ឋ​ដោយ​មិន​សម​ហេតុផល គ្មាន​មូលដ្ឋាន និង​ប្រភព​ច្បាស់លាស់ ។»

មន្ត្រី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ បាន​បន្ត​ថា «បើ​ទោះបី​កន្លង​មក​ស្ថានទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ បាន​ខិតខំ​សម្របសម្រួល និង​ពន្យល់​ណែនាំ​ដល់​បងប្អូន​ពលករ​អំពី​ករណី​នេះ​ក៏​បងប្អូន​យើង​មួយ​ចំនួន​នៅ​តែ​មានៈ ទទូច​ចង់​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ​យ៉ាង​តក់ក្រហល់ ដែល​ធ្វើ​ឱ្យ​បាត់បង់​ការងារ ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ផ្ទាល់ខ្លួន និង​ផលប្រយោជន៍​នានា​សម្រាប់​គ្រួសារ​របស់​ខ្លួន ជា​ពិសេស​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ និង​សង្គម​ទៀត​ផង ។»

«ឥឡូវ​មក​ដល់​ពេល​នេះ យើង​ទាំងអស់​គ្នា​បានឃើញ​ជាក់ស្តែង​ថា ការ​ឃោសនា​នេះ គឺជា​រឿង​បោក​បញ្ឆោត​ទាំងស្រុង​ដោយ​ពុំ​មែន​ជា​ការ​ពិត​នោះ​ឡើយ ។ ដូចនេះ សូម​បងប្អូន​ទាំងអស់​សិក្សា​ឈ្វេងយល់​ពី​បទ​ពិសោធន៍​មួយ​នេះ និង​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​មុន​នឹង​សម្រេចចិត្ត​ជឿ​តាម​ការ​ឃោសនា​ណាមួយ ដែល​អាច​នឹង​នាំ​មក​នូវ​ការ​ខាតបង់​ទាំង​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​ក្រុម​គ្រួសារ​នា​ពេល​អនាគត ។»

អ្នក​នាង ជ្រឹង បុ​ទុម​រង្សី បន្ថែមថា «តាំង​នាម​ឱ្យ​ស្ថានទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ នាង​ខ្ញុំ​សូម​ប្រកាស​គាំទ្រ​ទាំងស្រុង​នូវ​ប្រសាសន៍​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ដែល​តែងតែ​យកចិត្តទុកដាក់​លើ​ការ​ថែរក្សា​សុវត្ថិភាព និង​សុខភាព របស់​បងប្អូន​ពលករ​ខ្មែរ​នៅ​បរទេស ជា​ពិសេស​នៅ​កូរ៉េ ជប៉ុន និង​ថៃ និង​សូម​គាំទ្រ​រាល់​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ចាត់វិធានការ​ដើម្បី​ធានា​សុវត្ថិភាព សុខមាលភាព​របស់​បងប្អូន​ខ្មែរ ដែល​បាន​ប្រមូលផ្ដុំ​នៅ​ខេត្តសៀមរាប​។»

ជា​ចុង​ក្រោយ នាង​ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ និង​បងប្អូន​ពលករ ដែល​រស់នៅ និង​កំពុងធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ សូម​រក្សា​ភាព​ស្ងប់ស្ងាត់ និង​បន្ត​អនុវត្តន៍​កិច្ច​ការងារ​របស់​ខ្លួន ដោយ​ឈរ​លើ​ស្មារតី​សាមគ្គីភាព និង​ការ​អធ្យាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​របស់​ប្រទេស​ជាតិ​យើង​៕

សូមបញ្ជាក់ ៖ ពលរដ្ឋខ្មែរប្រមាណ៥០០នាក់ ត្រឡប់មកស្រុក តាមការឃោសនាអកុសលរបស់លោក ខឹម វាសនា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ